ジェンダーからみるカンボジア

カンボジア社会について、ジェンダー視点から色々な情報をお届けします。

Facebook でのセクシーはだめ?

2014年04月21日 | 女性の自立

 

 

FACEBOOKがどの程度カンボジアの若い女性にインパクトを与えてるか・・・・という視点からの調査はなくって、Social Mediaがもたらすジェンダー関係への影響が説明できないわたし。

ネットのことだから、と思てネットでちょっと調べてたら、Women Media Centerって団体がFACEBOOKでセクシーな写真をアップすることのインパクトと題しての記事を掲載しているのを発見。

この記事で最初に紹介されている2つのコメントは、どれもあまりポジティブなものではなくって、カンボジア社会が全体としてはセクシーあるいは露出度が高い女性に対するネガティブな意見を持とうとしている姿勢がうかがえるのである。ただ、チア・バナットさん(以前はSocial なんとかっていう大きなNGOの団体だったけれど引退してコメンテイターになった)は、セクシーな写真を掲載するのは個人の自由だって言う論調で、かなり保守的だと批判をあびていた彼女の発言としては、心強いのである。

確かに、LINEでつながってる学生たちの写真を見てると、セクシーな女子学生は多い・・・・・PCの壁紙写真でも、セクシーなものだけでなくって、あれれ?ってすさまじいものが多いんだから、たいていのことではびっくりしないけれど。

ただ、自己表現にはいろいろな形があって、セクシーな写真をFACEBOOKにアップするのも、その一つ。たまにポルノか?っていう写真があるのには仰天びっくりだけれど、学生が遊んでるのを見てると、まあまあ許容範囲のセクシーさだし(かなり許容範囲が広いわたしとしても)、女子学生が自己表現の一手段としてセクシーな姿をアップしてるのは、決して否定することではないと思うのである。

それより、彼女にふられたからってやけになって講義にこなくなっちゃった草食男子系学生のエンパワーメントを考えねばならぬのである。

 

http://www.wmc.org.kh/article/405

 

↓まだまだ寒い神戸では、セクシーは無理なのであった・・・・・

គុណវិបត្តិនៃការបង្ហោះរូបភាពសិចស៊ីតាមបណ្តាញសង្គម Facebook

បច្ចុប្បន្ននេះគេសង្កេតឃើញថា នៅលើបណ្តាញសង្គម Facebook មានយុវតីមួយចំនួន ចូលចិត្តបង្ហោះរូបភាព និងវីដេអូសិចស៊ី ដើម្បីបង្ហាញសម្រស់របស់ខ្លួន និងទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានជុំវិញខ្លួនជាពិសេសក្នុងចំណោមមិត្តភ័ក្តិ។ 


មូលហេតុដែលធ្វើអោយយុវវ័យជាច្រើន ចូលចិត្តបង្ហោះរូបភាពបង្ហាញសម្រស់តាមបណ្តាញសង្គមមួយនេះ ដោយសារតែកត្តាសង្គម និងប្រព័ន្ធផ្សព្វផ្សាយភាគច្រើន ចូលចិត្តបង្ហាញវប្បធម៌បរទេស នេះបើតាម សម្តី កញ្ញា ហៃ មុន្នី ដែលជាអ្នកនិយមលេង Facebook និងបង្ហោះរូបប្លែកៗ ។ លើសពីនេះកញ្ញាបន្តថាយុវវ័យទាំងនោះចង់បង្អូតសម្រស់របស់ខ្លួន ហើយក៏មានអ្នកមួយចំនួនទៀតបង្ហោះរូបភាពទាំងនោះដើម្បី ប្រកបអាជីវកម្មអ្វីមួយ។


លោកស្រី លឹម មុន្នី អនុប្រធានផ្នែកស្រ្តី និងកុមារនៃសមាគមអាដហុក បាននិយាយថា៖ តាមរយៈការងាររបស់អ្នកស្រី កន្លងមកធ្លាប់មានករណីចាប់រំលោភ តាមរយៈការមើលរូបភាពសិចស៊ី របស់ស្រ្តី។ អ្នកស្រីថា មានផលប៉ះពាលជាច្រើនដែលកើតមានចំពោះអ្នកដែលបង្ហោះរូបភាពសិចស៊ីរបស់ខ្លួន ដូចជាត្រូវបានគេស្គាល់អត្តសញាណរបស់ខ្លួន ហើយក៏អាចត្រូវបានគេមើលងាយ រឺវាយតម្លៃថាជា មនុស្សមិនល្អដែលជាកត្តាមួយ បង្កអោយមានផលប៉ះពាលដល់កិត្តិយសរបស់បុគ្គលនោះផងដែរ។


ចំណែកឯលោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យបាននិយាយថា ៖ ការបង្ហោះរូបភាពសិចស៊ី វាជាសិទ្ធិសេរីភាព របស់បុគ្គលម្នាក់ៗ ព្រោះពួកគេមានសិទ្ធិលើការបង្ហាញនូវភាពស្អាតរបស់ខ្លួន ប៉ុន្តែអ្វីដែលសំខាន់ អ្នកដែលបង្ហោះ ជាពិសេសស្រ្តី ចាំបាច់ត្រូវចេះថ្លឹងថ្លែង ពីផលប៉ះពាល់នៃការបង្ហោះរូបភាពរបស់ខ្លួននោះ។


លោក ម៉ៅ ពិសិដ្ឋ អ្នកជំនាញផ្នែកទំនាក់ទំនងនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលមានបទពិសោធន៍ផ្នែកគ្រប់គ្រងបណ្តាញសង្គមរួមមាន Facebook Twitter YouTube Google plus ជាដើមអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា៖ រាល់រូបភាពដែលបានបង្ហោះទាំងនោះ គឺត្រូវស្ថិតនៅលើបណ្តាញសង្គមមួយនេះ ហើយករណីដែលអ្នកប្រើប្រាស់មិនចេះកំណត់ពីការប្រើប្រាស់ត្រឹមត្រូវ នោះនឹងធ្វើអោយរូបភាពទាំងនោះត្រូវបានគេចម្លងទុកផងដែរ ដែលអាចត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណងអាក្រក់ណាមួយនាពេលខាងមុខ។ លោក បានបញ្ជាក់ថារាល់រូបភាពដែលនៅលើបណ្តាញ Facebook នឹងត្រូវរក្សាទុកនៅក្នុង Server របស់ Facebook ហើយបើទោះបីជាអ្នកដែលបង្ហោះលុបវាចេញក៏ដោយក៏រូបទាំងអស់នោះមិនប្រាកដថាត្រូវបានលុបភ្លាមដែរ លើកលែងតែយើងលុបគណនី Facebook យើងចោលតែម្តង។ ម្យ៉ាងទៀតរាល់រូបភាពដែលយើងបង្ហោះជាសារធារណៈ វានឹងអាចអោយជនឳកាសនិយម អាចទាញយកផលចំនេញពីរូបភាពទាំងនោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះបុគ្គលដែលបង្ហោះរូបភាពនោះផងដែរ។

 

លោក ម៉ៅ ពិសិដ្ឋ បានបន្ថែមថា តាមច្បាប់ម្ចាស់រូបភាពទាំងអស់នោះពិតជាអាចការពាររូបភាពរបស់ខ្លួនបានដោយគេអាចដាក់នូវសញ្ញាសម្គាល់ពីការរក្សាសិទ្ធិ ឬ ឈ្មោះរបស់ពួកគេនៅលើរូបនោះ។ តែទោះជាបែបនេះក្តីអ្នកលួចយករូបភាពគេមិនខ្វល់ពីការរក្សាសិទ្ធិអ្វីនោះឡើយ។ ដូចនេះដើម្បីឲ្យរូបភាពរបស់ខ្លួនមានសុវត្ថិភាព សំខាន់គឺម្ចាស់រូបភាពជាអ្នកសម្រេចចិត្តថារូបណាដែលគួរបង្ហោះ ឬ មិនគួរ។

 

អត្ថបទ៖ សែម ពិសី


最新の画像もっと見る

コメントを投稿

ブログ作成者から承認されるまでコメントは反映されません。